Skip to main content

៩ យ៉ាង​ការពាររថយន្តះពីចោរលួច​​

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ចោរ​លួច​របស់របរ​ផ្សេងៗ ឬ សូម្បី​តែ​ឡាន​របស់​អ្នក​ក្នុង​រយៈពេល​តែ​២០​វិនាទី​ប៉ុណ្ណោះ​។
យោង​តាម​អតីត​ចោរ​ម្នាក់ លោក និង បក្ខពួក​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​លឿន​បំផុត​ ព្រោះ​នៅ​ពេល​ពួកគេ​កំពុង​វាយ​បំបែក​កញ្ចក់​ឡាន​ អាច​មាន​នរណា​ម្នាក់​ឃើញ​ហើយ​ទូរស័ព្ទ​ទៅ​ប៉ូលីស។ ពួកគេ​មិន​កំណត់​​គោលដៅ​ទៅ​លើ​រថយន្ត​ដែល​ទុក​ចោល​យូរ​ទេ ប៉ុន្តែ​​ទៅ​លើ​រថយន្ត​ដែល​ម្ចាស់​ទើប​ចត ឬ ឈប់​មួយ​ភ្លែត​ដើម្បី​ដាក់​អីវ៉ាន់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Brightside។
ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​៩​យ៉ាង​ដើម្បី​ការពារ​រថយន្ត​របស់​អ្នក​ពី​ការ​លួច​​
១. ដាក់​របស់​មាន​តម្លៃ​របស់​អ្នក​នៅ​​កន្លែង​ដាក់​អីវ៉ាន់
ចោរ​មាន​ពេល​វេលា​តិចតួច​ណាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​លួច​របស់​ក្នុង​ឡាន ហើយ​ពួកគេ​ស្ទើរ​តែ​មិន​មាន​ពេល​បើក​កន្លែង​ដាក់​អីវ៉ាន់ ព្រោះ​ពួកគេ​ផ្តោត​ទៅ​ប្រមូល​របស់​ក្នុង​ឡាន​ច្រើន​ជាង។

២. ចត​ឡាន​នៅ​កន្លែង​ភ្លឺ៖ អតីត​ចោរ​បាន​ប្រាប់ Brightside ថា​លោក​និង​បក្ខពួក​មិន​ដែល​ធ្វើ​សកម្មភាព​លួច​​ទៅ​លើ​ឡាន​ណា​ដែល​ចត​នៅ​កន្លែង​ភ្លឺ​ទេ ព្រោះ​អាច​នឹង​ងាយ​គេ​មើល​ឃើញ។

៣. លាក់​របស់​មាន​តម្លៃ​ក្រោម​កៅអីឡាន៖ ចោរ​ជា​ច្រើន​នឹង​មើល​​ក្នុង​ឡាន​សិន​ថា​តើ​មាន​របស់​មាន​តម្លៃ​ក្នុង​ឡាន​អត់​មុន​ពួកគេ​សម្រេច​ចិត្ត​បំបែក​កញ្ចក់​ឡាន។

៤. បិត​ស្កុត​ ៖ កញ្ចក់​ខ្មៅ​ក៏​អាច​ការពារ​ឡាន​របស់​អ្នក​ពី​ការ​លួច ព្រោះ​ចោរ​មើល​មិន​ឃើញ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​របស់​អ្នក។

៥. តម្តើង​ GPS លើ​ឡាន​របស់​អ្នក: សម្រាប់​ចោរ​ជំនាញ ពួកគេ​នឹង​តាមដាន​ថាតើ​មាន​ប្រព័ន្ធ​ GPS បំពាក់​លើ​រថយន្ត​របស់​អ្នក​ឬ​អត់។ ត្រូវ​ចាំ​ថា GPS គួរ​តែ​បំពាក់​ក្រោម​រថយន្ត​របស់​អ្នក។ 

៦. បង្ហាញ​ថា​ឡាន​របស់​អ្នក​ការពារ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព
ចោរ​ភាគ​ច្រើន​អាច​នឹង​ដើរ​ចេញ​ពី​ឡាន​របស់​អ្នក​ពេល​ឃើញ sticker នេះ​ព្រោះ​ម្ចាស់​រថយន្ត​មាន​បំណង​ជូន​ដំណឹង​ថា​ឡាន​ពួកគេ​ត្រូវ​បានការពារ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​។ ប៉ុន្តែ​ប្រសិន​បើ​ឡាន​របស់​អ្នក​មាន​តម្លៃ​ថ្លៃ ហើយ​ខ្លាច​គេ​លួច អ្នក​ត្រូវ​តម្លើង​ថ្ម​មួយ​គ្រាប់​ទៀត ព្រោះ​​ពួកគេ​អាច​នឹង​កាត់​ខ្សែ​របស់​ថ្ម​ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​សំឡេង​រោទិ៍។  

៧ ម៉ាក​មួយ​ចំនួន​គេ​ពេញ​និយម​លួច​ជាង​​ម៉ាក​ដទៃ ៖ ឧទាហរណ៍​នៅ​ឆ្នាំ ២០១៦ រថយន្ដ Toyota Camry ចំនួន​ ១៦ ៧៣២ គ្រឿង​ត្រូវ​បាន​ចោរ​លួច​នៅ​សហរដ្ឋអាមេរិក​។

៨ កុំ​ទុក​សោរ​ចម្លង​នៅ​ក្នុង​ឡាន ឬ ក្នុង​ផ្ទះ៖ ទុក​សោរ​នៅ​ក្នុង​ឡាន​ឬ​ក្នុង​ផ្ទះ​ដែល​គ្មាន​សុវត្ថិភាព​ប្រៀប​បាន​នឹង​ទុក​សោរ​ឲ្យ​ចោរ​ជិះ​ឡាន​អ្នក​ទៅ​យ៉ាង​សង្ហារ​ដូច​ខ្លួន​គេ​ជា​​ម្ចាស់​ឡាន។

៩ កុំ​ទុក​លុយ​ក្នុង​ឡាន៖​ទុក​លុយ​ក្នុង​ឡាន ដោយ​អ្នក​គិត​ថា​ងាយ​នឹង​យក​វា​មក​ប្រើប្រាស់​ ប្រៀប​បាន​នឹង​អ្នក​អញ្ជើញ​ចោរ​ឲ្យ​មក​គាស់​ឡាន​របស់​អ្នក​អីចឹង៕


ដកស្រង់ពីអត្ថបទ​៖ ព័ត៌មានសប្បាយ​





Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...