Skip to main content

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)


(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​

មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​

មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។
នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។

ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិនអស់ ហើយអ្នកជំនាន់ក្រោយដែលរៀនសូត្រតាមគាត់ក៏ជោគជ័យបន្តគ្នាមិនតិចអ្នកនោះដែរ។

កំពូលអ្នកមានរូបនេះ ត្រូវបានប្រជាជនចិនកោតសរសើរ គោរព និងឲ្យតម្លៃខ្លាំងបំផុត ព្រោះតែភាពវ័យឆ្លាតក្នុងការរកស៊ីបង្កើតភាពមានបានដ៏មហិមាឲ្យខ្លួនឯង និងក្លាយជាមហាសេដ្ឋីចិត្តធម៌ម្នាក់ដែលប្រជាជនចិន គោរពដូចព្រះ ព្រោះតែចិត្តមេត្តា និងភាពស្មោះត្រង់របស់លោក ហើយលោកក៏ជាបុគ្គលដែលហ៊ានតតាំងនិងនយោបាយជាតិខ្លាំងបំផុតផងដែរទាំងក្នុងសម័យកាលយាន និងសម័យកាលម៉េង។

ស៊ិន វ៉ាន់សាន មានប្រសាសន៍ថា៖ “ចិត្តធម៌ ចិត្តមេត្តា និងភាពស្មោះត្រង់ ជាឫសគល់នៃសហគ្រិន ជោគ ជ័យ​”​

 ប្រភព​​៖ Business Cambodia
https://www.youtube.com/playlist?list=PL3716ZKNM7xrdL0udLkkqbhKREKg8k0m4​

Comments

Popular posts from this blog

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...