Skip to main content

វៀតណាម ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​រោងចក្រ​ចម្រាញ់​ប្រេងកាត​

រោងចក្រ​ចម្រាញ់​ប្រេង​កាត Nghi Son និង​រោងចក្រ​ឥន្ធនៈ​គីមី នៅក្នុង​ខេត្ត Thanh Hoa ប្រទេស​វៀតណាម ត្រូវ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​ហើយ កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។
លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​ថ្លែង​ក្នុង​ពិធី​បើក​ដំណើការនេះ​ថា ប្រតិបត្តិការ​ពាណិជ្ជកម្ម​នេះ គឺ​មាន​សារៈសំខាន់​ចំពោះ​នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ​ការពារ​ជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​ដល់​សន្តិសុខ​ថាមពល​ជាតិ។

លោក​បន្ត​ថា តាម​រយៈ​រោងចក្រ​​នេះ និង​រោងចក្រ​ចម្រាញ់​ប្រេងកាត Dung Quat ដែល​ស្ថិតក្នុង​ខេត្ត Quang Ngai នោះ​នឹង​អាច​បំពេញ​បាន​ជាង ៨០% នៃ​តម្រូវការ​ក្នុងស្រុក ពោលគឺ​អាច​កាត់​បន្ថយ​ការពឹងផ្អែក​ការនាំចូល​ប្រេង​​ពី​បរទេស។
នាយក​រដ្ឋមន្ត្រី​រូបនេះ លើកឡើង​បន្ថែម​ថា គម្រោង​នេះ​គឺ​ជា​និមិត្ត​រូប​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ដែល​ទទួល​បាន​ការ​យកចិត្តទុកដាក់​ជាពិសេស​ពី​រដ្ឋាភិបាល​វៀតណាម និង​ដៃគូ​សំខាន់ៗ​ដូចជា គូវែត និង​ជប៉ុន ជាដើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏បាន​បង្កើត​នូវ​កម្លាំង​ពលកម្ម​ជំនាញ ដែល​បម្រើ​ធ្វើ​ជា​ស្នូលដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​តំបន់​ផងដែរ។
សូម​បញ្ជាក់​ថា ការ​សាងសង់​រោងចក្រ​ខាងលើ​នេះ ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៣ ដែល​ចំណាយ​ដើមទុន​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ គម្រោង​នេះ ជាការ​រួមគ្នា​រវាង​ក្រុមហ៊ុន​វៀតណាម PetroVietnam (២៥,១%), ក្រុមហ៊ុន​គូវែត Kuwait Petroleum International (៣៥,១%) និង​ក្រុមហ៊ុន​ជប៉ុន Mitsui Chemicals (៤,៧%)។ ក្នុង​ដំណាក់​កាលទី១ រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផលិត​ប្រេងឆៅ​បាន ២០ម៉ឺន​បារែល​ក្នុង​មួយ​ថ្ងៃ៕
អត្ថបទដកស្រង់​៖ ខ្លីខ្លី 

Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ

ចង់ទៅលេង​កំពង់សោម​ ដោយ​ចំណាយ​ថ្លៃដេក ពី ១៥​ដុល្លារ ទៅ ​២០​ដុល្លារ​ទេ?

យោង​តាម​គណនី​ហ្វេសប៊ុក "ទឹកចិត្ត​អ្នក​គាំទ្រ​"  ម្ចាស់ផ្ទះសំណាក់ឈ្មោះ អ៊ឹង វិសាល បានប្រាប់ថាអាចមកស្នាក់នៅផ្ទះសំណាក់របស់នាងបាន មាន២៨ បន្ទប់ តម្លៃតែ 15$ ទៅ 20$ ប៉ុន្នោះ ដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុ ហើយក៏មានជូន អាហារ ៣ ពេល និងកន្លែង ស្ទីម សូណា និងហែលទឹកទៀតផង៕ ចាំមើលពេលទៅលេងតំលៃនឹងរឺអត់???