ការគេងពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប មិនថាមនុស្សពេញវ័យ ក្មេង ឬទារកឡើយ។ ការគេងគ្រប់គ្រាន់ធ្វើឲ្យមនុស្សមានសុខភាពល្អ បញ្ញាស្មារតីវាងវៃ និងទប់ទល់នឹងជម្ងឺមួយចំនួនផងដែរ។ តាមអ្នកវិទ្យាសាស្រ្ត រយៈពេលនៃការគេងរបស់មនុស្សប្រែប្រួលទៅតាមអាយុ ទារកត្រូវការរយៈពេលគេងយូរ ខណៈពេលមនុស្សពេញវ័យ ឬមនុស្សចាស់ត្រូវការរយៈពេលខ្លីជាងទារក។ ដើម្បីឲ្យទារកមានទម្លាប់នៃការចូលគេងឫគេងឲ្យបានគ្រប់គ្រាន់ ពួកគេត្រូវការរយៈពេលចាប់ពី៤ខែឡើងទៅ ដូច្នេះចំពោះទារកដែលមានអាយុ១ខែ អ្នកម្តាយគ្រប់រូបអាចសាកល្បង ជាវិធីសាស្រ្តងាយៗ ដូចខាងក្រោម៖
1) ប្រើពន្លឺតិចៗ
2) ដាក់កូនរបស់អ្នកឱ្យគេង នៅពេលដល់ម៉ោងគេង មិនចាំបាច់ទាល់តែទារកងងុយគេងនោះទេ
3) នៅពេលទារកភ្ញាក់ រង់ចាំមួយភ្លែតមុនពេលទៅទារកអ្នកព្រោះពេលខ្លះគេអាចនឹងភ្ញាក់ហើយគេងទៅវិញ
4) កុំព្យាយាមមើលកែវភ្នែកទារក ពីព្រោះវាអាចនឹងធ្វើឲ្យទារកមានប្រតិកម្មត្រលប់មកវិញនិងឈប់គេងលក់
5) កុំប្រញាប់ប្រញាល់ប្តូរឫឆែកកន្ទប
6) ឱ្យទឹកដោះទារកបំបៅ និង ច្រៀងបំពេរ ឫអាចប្រើប្រាស់ឧបករណ៍ចំរៀងទារកក៏បាន😴
ដកស្រង់ពី៖ ចំណេះដឹងសម្រាប់មាតាបិតា
Comments
Post a Comment