Skip to main content

មេរៀន​៥​ចំណុច​ពី​អតីត​ប្រធានាធិបតី​អាមេរិច​លោក John F. Kennedy

អ្នកប្រហែលធ្លាប់បានស្គាល់ លោក John F. Kennedy អតីតប្រធានាធិបតី ដ៏ល្បីល្បាញបំផុតរបស់អាមេរិចហើយ។ លោកជាមនុស្សដែលទទួលបានការគោរពស្រទ្បាញ់ច្រើនពីប្រជាជន ក្នុងនាមជាមេដឹកនាំប្រទេសម្នាក់។ ខាងក្រោមនេះជាអ្វីដែលអ្នកអាចរៀនសូត្រពីលោកKennedy សម្រាប់យកមកប្រើអាជីវកម្មនិងជីវិតរបស់លោកអ្នកបាន៖ 

១.  ត្រូវហ៊ានតាំងចិត្តដើម្បីប្រថុយនឹងហានិភ័យ 

លោកប្រធានាធិបតីរូបនេះបានពោលថា មនុស្សដែលហ៊ានប្រថុយខាតបង់ខ្លាំង អ្នកនោះក៏នឹងជោគជ័យធំដែរ។ ក្នុងមួយជីវិតរបស់លោកប្រធានាធិបតី លោកបានប្រថុយច្រើនដង ណាស់ ហើយការប្រថុយលើកចុងក្រោយ គឺសឹងតែកើតសង្រ្គាមលោកលើកទី៣ទៅហើយ។ តែយ៉ាងណា ជោគជ័យចេញពីការប្រថុយរបស់លោក គឺមានន័យណាស់សម្រាប់ប្រទេសរបស់លោក។ 

២. ត្រូវចេះប្រើអ្វីដែលខ្លួនមាន 

លោក Kennedy កើតក្នុងត្រកូលអ្នកមាន តែគាត់បានរៀនមេរៀន នៃការចេះប្រើអ្វីដែលខ្លួនមាន តាំងពីឪពុកលោកនៅក្រមកម្លេះ។ ដោយសារតែលោកចេះប្រើនេះហើយ ទើបគាត់បានក្លាយជា មនុស្សពូកែស្ទើរគ្រប់កាលៈទេសៈ។ ជាឧទាហរណ៍ ពេលដែលលោកឈឺឆ្អឹងខ្នង ដើរមិនសូវបាន គាត់បានសម្រាក តែពេលសម្រាកនោះ គាត់បានអានសៀវភៅ និងរៀនសូត្របានយ៉ាងច្រើន។ ដូចនេះគាត់ចេះប្រើពេលដែលគាត់ឈឺ ដើម្បីជាឱកាសក្នុងការរៀនសូត្រ។ 

៣. ធ្វើឲ្យវិបតិ្តក្លាយជាឱកាស 

លោកប្រធានាធិបតី John Kennedy បានពន្យល់ត្រង់ចំណុចនេះថា នៅក្នុងភាសាចិន ពាក្យថាវិបតិ្ត ត្រូវបានសសេរដោយចេញពីពាក្យពីរម៉ាត់។ ទីមួយគឺគ្រោះថ្នាក់ និងទី២គឺឱកាស។ ដូចនេះនៅគ្រប់គ្រាដែលមានវិបតិ្តក៏មានដែរនូវឱកាស ដើម្បីជោគជ័យ។ នៅពេលគាត់ចេញប្រកួតដើម្បីឈ្នះការបោះឆ្នោត គាត់នៅក្មេង ហើយគាត់ជាអ្នកកាន់សាសនា កាតូលិក ដែលនេះជាឧបសគ្គដើម្បីឲ្យគាត់ជោគជ័យ។ តែយ៉ាងណាគាត់បានយកចំណុចខ្សោយរបស់គាត់នេះដើម្បីឈ្នះការបោះឆ្នោតបាន។ 

៤. ឈប់រអ៊ូរ ហើយចាប់ផ្តើមលើកទឹកចិត្តមនុស្សជុំវិញ 

គាត់បានលើកទ្បើងថា មនុស្សភាគច្រើនចូលចិត្តរអ៊ូរណាស់ នេះហើយជាមូលហេតុដែលមនុស្សធម្មតាខ្វះជោគជ័យ។ គួរបញ្ជាក់ថា ក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក មានជម្ងឺឆ្អឹងខ្នង តែលោកមិនដែលរអ៊ូរទេ។ ក្នុងជីវិតជាប្រធានាធិបតីវិញ គាត់តែងផ្តល់ក្តីសង្ឃឹម ដល់ប្រជាជន អាមេរិច ខណៈដែលប្រជាជនកំពុងតែអស់សង្ឃឹម កំពុងតែភ័យខ្លាចសង្រ្គាមត្រជាក់រីករាលដាល។ 

៥. បន្តដំណើរទៅមុខ ទោះឧបសគ្គធំប៉ុនណាក៏ដោយ 

កុំបួងសួងសុំជីវិតងាយស្រួល ចូរបួងសួងសុំជីវិតធ្វើជាមនុស្សដែលរឹងមាំវិញ។ ក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតជាប្រធានាធិបតី លោក Kennedy បានជួបនឹងឧបសគ្គរាប់មិនអស់ បរាជ័យក៏ច្រើនដែរ តែអ្វីដែលគាត់មានជាប់ខ្លួនជានិច្ចនោះគឺ ភាពអត់ធ្មត់។ គាត់ជាមនុស្សដែល អាចខាំធ្មេញ សង្កត់ ចិត្ត និងបន្តដំណើរឆ្លងឧបសគ្គទៅមុខជានិច្ច៕ 

 ប្រភព៖ thoughtcatalog.com 


 

Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...