Skip to main content

អ្នក​បង្ហោះ​ដ្រូន (Drone) និង​ នៅ​ភ្នំពេញ​ប្រុង​ប្រយ័ត្ន កុំ​ចេះ​តែ​បង្ហោះ​ផ្តេសផ្តាស​!

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​ម៉ាស៊ីន​ថតរូប និង​វីដេអូ​បំពាក់​លើ​ដ្រូន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​។ ការចេញ​សេចក្ដី​ជូន​ដំណឹង​នេះ គឺ​ដោយសារ​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​រក​ឃើញ បុគ្គល​មួយ​ចំនួន​តូច បាន​បង្ហោះ​ម៉ាស៊ីន​ថតរូប និង​វីដេអូ​បំពាក់​លើ​ដ្រូន ដើម្បី​ជា​ល្បែង​កម្សាន្ត​ ពុំ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ពុំ​ដឹង​ផល​ប៉ះពាល់​លើ​ផ្នែក​សន្តិសុខ​និង​សុវត្ថិភាព ជា​ពិសេស ​បង្ហោះ​នៅ​ក្នុង​តំបន់​ហាមឃាត់​ជុំវិញ​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ និង​ចំ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

រដ្ឋបាល​រាជធានី ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ព្រលាន​យន្តហោះ​ចូលរួមអនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ។ ហើយ​ក្នុង​ករណី​ចាំបាច់​ត្រូវ​ការប្រើប្រាស់​ ប្រជាពលរដ្ឋ​​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​ រដ្ឋបាល​រាជធានី​បន្ត​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២ នឹង​ចាត់​វិធានការ​ចំពោះ​ការ​បង្ហោះ​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​ដ្រូន ក្នុង​រាជធានី​ភ្នំពេញ ពិសេស​តំបន់​ជុំវិញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​៕



Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ

ចង់ទៅលេង​កំពង់សោម​ ដោយ​ចំណាយ​ថ្លៃដេក ពី ១៥​ដុល្លារ ទៅ ​២០​ដុល្លារ​ទេ?

យោង​តាម​គណនី​ហ្វេសប៊ុក "ទឹកចិត្ត​អ្នក​គាំទ្រ​"  ម្ចាស់ផ្ទះសំណាក់ឈ្មោះ អ៊ឹង វិសាល បានប្រាប់ថាអាចមកស្នាក់នៅផ្ទះសំណាក់របស់នាងបាន មាន២៨ បន្ទប់ តម្លៃតែ 15$ ទៅ 20$ ប៉ុន្នោះ ដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុ ហើយក៏មានជូន អាហារ ៣ ពេល និងកន្លែង ស្ទីម សូណា និងហែលទឹកទៀតផង៕ ចាំមើលពេលទៅលេងតំលៃនឹងរឺអត់???

ទីបំផុត​ ល្ខោនខោល ត្រូវបាន​ចុះបញ្ជី​យូណេស្កូ​ផ្លូវការ​ហើយ​!​

ល្ខោន​​ខោល​​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣ ​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។  ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេងទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​ ​ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្ប​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យអង្គរ​។ គេ​ជឿថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សំដែង​នេះ កើតឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជ​ញ្ជាំ​ងប្រាសាទអង្គរវត្ត​។​ ​យោងតាម​សៀវភៅ «​បញ្ជីសារពើភ័ណ្ឌ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​កម្ពុជា​» (Inventory of Intangible Cutural Heritage of Camb