Skip to main content

គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំផ្សះពេល​ ក្តៅខ្លួន ផ្តាសាយ រាគរូស​បន្តិចបន្តួច​!


ភ្នំពេញ៖លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងា របច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​​នឹងភាពស៊ាំនឹងថ្នាំបានហាមមិនឲ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះឬ​ថ្នាំអង់ទីប៊ីយ៉ូទីកក្នុងការព្យាបាលជំងឺ​ស្រាលៗធម្មតាដែលអាចធ្វើឲ្យប៉ះពាល់ដល់​សុខភាព​អ្នកប្រើប្រាស់ធ្ងន់ធ្ងរ ដោយសារតែមានភាពស៊ាំថ្នាំ ហើប៉ះពាល់ដល់មុខងារថ្លើម​​និងតម្រងនោមរបស់អ្នកជំងឺជាដើម។លោកវេជ្ជបណ្ឌិត​បាន​ណែនាំ​​ប្រជាពលរដ្ឋមិនត្រូវប្រើឱសថសំលាប់មេរោគឬថ្នាំផ្សះក្នុងករណីអ្នកជំងឺមានអាការៈក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួច​និងលេបបង្ការចំលងរោគឡើយ។
ថ្លែងនៅក្នុងទិវា​​សប្ដាហ៍​​ប្រឆាំង​នឹងភាពស៊ាំរបស់ឱសថទៅ​​នឹងមេរោគ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា​ការប្រើប្រាស់ថ្នាំ​ផ្សះមិនបាន​ត្រឹមត្រូវធ្វើឲ្យអ្នកជំងឺមានភាពស៊ាំថ្នាំបណ្តាលឲ្យព្យាបាលមិនងាយជា និងអស់ថវិកាច្រើនព្រមទាំងបង្កអោយ​អ្នកជំងឺបាត់បង់​ជីវិតផង​ដែរ​ដោយ​សារ​​មិនអាចសំលាប់មេរោគបានព្រោះថា បាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាបតែងតែវិវត្តន៍ទៅ​ជាបាក់​​តេរីស៊ាំនឹងថ្នាំហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់អ្នកជំងឺមិនត្រូវប្រើថ្នាំសំលាប់មេរោគដោយគ្មាន​វេជ្ជបញ្ជារនិងមិនត្រូវផ្សំថ្នាំនៅតាម​ឱសថស្ថាន​ឬកន្លែងលក់​​ថ្នាំដើម្បីព្យាបាលខ្លួនឯងឡើយ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋគួរជ្រើសយកវិធីព្យាបាលតាមរយៈការហាត់ប្រាណ ការបរិភោគ​អាហារឲ្យត្រឹមត្រូវ ប្រើថ្នាំបញ្ចុះកំដៅ ឬញ៉ាំទឹកឲ្យបានច្រើននិងហូបអាហារបំប៉នក្នុងការព្យាបាលជំងឺស្រាលៗធម្មតា​ហើយក្នុងករណីចាំបាច់​ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថាមានមនុស្សប្រមាណ ៧០ម៉ឺននាក់នៅទូទាំងពិភ ពលោកបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។ នៅឆ្នាំ២០៥០ខាងមុខនេះ ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះនឹងកើនឡើងដល់១០លាននាក់ក្នុងមួយឆ្នាំ ក្នុងនោះការប្រើប្រាស់ថ្នាំផ្សះដោយមិនមានការត្រួតពិនិត្យត្រឹម​ត្រូវនឹងរួមចំណែកបង្កឲ្យភាព​ស៊ាំថ្នាំផ្សះហើយនឹងក្លាយ​ទៅជាវិបត្តិ​សុខភាពសាកល៕
ប្រភព៖ វិទ្យុជាតិ
​​

Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...