Skip to main content

ចិនគ្រោង បង្កើត​​​​ប្រព័ន្ធធានាសាស្រ្តបូមទឹកដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម​

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្រ្ត Gansu នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនទាក់ទងនឹងប្រធានបទទិី ១- ពិនិត្យសើសំណើគម្រោងស្តីពីប្រព័ន្ធធានាសាស្រ្តបូមទឹកដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ទី២- ធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្ម។


មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះគម្រោងស្តីពីការបង្កើតប្រព័ន្ធធារាសាស្រ្តបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ដោយសារគម្រោងនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត ពិសេសផលិតកម្មកសិកម្មខ្នាតតូចតាមរយ:ការកាត់បន្ថយថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាននូវបរិស្ថានល្អ និងធានាបាននូវនិរន្តរភាពនៃការផលិតឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។ លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើនដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ដើម្បីឲ្យគម្រោងអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យវិទ្យាស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រកទីតាំងសមស្របណាមួយធ្វើការស្រាវជ្រាវ និងបង្ហាញដល់អ្នកប្រើប្រាស់ ជាពិសេសសហការជាមួយសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនានាដែលមានសក្តានុពលលើការផលិតដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យសាស្រ្តាចារ្យ Ma ជួយសិក្សាស្រាវជ្រាវ និងវាយតម្លៃលើគុណភាពដីដើម្បីបង្កលក្ខណងាយស្រួលដល់ការកំណត់តំបន់ដាំដុះដំំណាំ។

ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ma បានថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការ គាំទ្រដល់គម្រោងនេះ ហើយបានឯកភាពនិងទទួលយកអនុសាសន៍របស់ឯកឧត្តុរដ្ឋមន្រ្តីយកទៅអនុវត្ត ហើយបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនេះសម្រេចបានលទ្ធផលតាមការរំពឹងទុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើន។ សាស្ត្រាចារ្យ Ma ក៏បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថាអនាគតវិទ្យាស្ថាននេះ មានបំណងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មនៅជនបទ ដើម្បីបង្កើនសមត្ថភាពដល់កសិករ សហគមន៍តាមរយ:ការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបៗឲ្យដល់ដៃអ្នកផលិត។
ប្រភព​៖ ក្រសួង​កសិកម្ម​​

Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...