Skip to main content

ចាប់ដៃ​គ្នា​រកស៊ីពី $200 រហូត​ចំណូល​ជាង $400,000 ក្នុង​មួយ​ឆ្នាំ​​

ប៊ុ្រយណេ៖ ប្តីប្រពន្ធជនជាតិប៊្រុយណេ រៀបការហើយសល់លុយតែជាង២០០ដុល្លារប៉ុណ្ណោះ ចាប់ដៃគ្នារៀនរកស៊ីនាំចូលកន្សែងពីម៉ាឡេស៊ីមកលក់ទាំងត្រដាបត្រដួសរហូតក្លាយជាឈ្មួញផលិត និងលក់កន្សែង សម្លៀកបំពាក់ដ៏ធំនៅក្នុងស្រុកដែលអាចរកចំណូលកន្លះឆ្នាំជាង២០ម៉ឺនដុល្លារអាមេរិក។

លោក Hj Mohd Sabri Hj Suhaili រៀបការជាប្តីប្រពន្ធជាមួយ Syedah Siti Sarah Hj Syed កាលពីឆ្នា២០១០ នៅអំឡុងពេលដែលលោក Suhaili នៅបម្រើការងារជាកម្មករគេ រកចំណូលប្រចាំខែយ៉ាងលំបាក។


ក្រោយរៀបការ អ្នកទាំងពីរបានក្តាប់លុយដែលមានជាង២០០ដុល្លារ សាកល្បងនាំចូលកន្សែងរុំក្បាល ដែលស្ត្រីម៉ូស្លីមនិយមពាក់ ពីប្រទេសម៉ាឡេស៊ីចំនួន៤០ឈុត លក់ចេញយ៉ាងលំបាក ព្រោះតែផលិតផលថ្មី ការរចនាម៉ូតថ្មី ពុំទាន់មានគេឯងស្គាល់ ស្របពេលដែលពួកគេទាំងពីរនាក់នៅតែបន្តធ្វើការងារជាកម្មករគេនៅឡើយ។​

អតិថិជនជាវផលិតផលកន្សែងរុំក្បាលរបស់ពួកគេគឺជាអ្នកជិតខាង មិត្ត អ្នកស្គាល់គ្នា ក្រោយមកក៏បន្តចាប់ផ្តើមមានគេណែនាំតៗគ្នា ធ្វើឲ្យប្តីប្រពន្ធពីរនាក់នេះអាចលក់ដាច់ពីស្តុកគ្រប់ពេលដែលកម៉្មង់ឥវ៉ាន់មកដល់រៀងរាល់២សប្តាហ៍ម្តង បង្កើតផលចំណេញពីលុយដ៏តិចនេះទ្វេដង។

ការងារលក់ដូរក្រៅម៉ោងដែលជំនួញផ្ទាល់ខ្លួននេះ កាន់តែមានភាពខ្លាំងក្លាឡើងនៅក្រោយពេលដែលពួកគេចាប់ផ្តើមធ្វើការផ្សព្វផ្សាយតាមអនឡាញ បើកលក់ជាផ្លូវការនៅហ្វេសប៊ុក។

លោក Suhaili បញ្ជាក់ថា នៅអំឡុងពេលនោះរូបលោក និងភរិយាគិតថា ការលក់អនឡាញអាចមានសក្តានុពលខ្លាំង ព្រោះប្រជាជនប៊ុ្រយណេជាង៣០ម៉ឺននាក់កំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយជឿជាក់ថាក្នុងចំណោម៣០ម៉ឺននាក់នោះ ពាក់កណ្តាលគឺជាមនុស្សស្រី ដែលនឹងប្រើប្រាស់កន្សែងរុំក្បាលនេះឯង នោះហើយគឺជាអតិថិជនគោលដៅ និងជាវិធីធ្វើទីផ្សារដ៏ល្អបំផុត។

នៅឆ្នាំ២០១៦ ប្តីប្រពន្ធពីរនាក់នេះសម្រុកផ្តោតតែលើមុខជំនួញមួយនេះប៉ុណ្ណោះ ដោយសម្រេចចិត្តបោះបង់ការងារចោល ព្រោះតែពួកគេយល់ថា ការខិតខំធ្វើការងារអាចឲ្យពួកគេរកចំណូលប្រចាំទៀតទាត់តែមិនកើនឡើង និងគ្រប់តម្រូវការចាយវាយនោះទេ។ ផ្ទុយពីការរកស៊ី នៅពេលដែលលក់ផលិតផលអស់ បើអ្នកដាក់លុយ២០០ដុល្លារ អ្នកនឹងអាចទទួលបានផលចំណេញស្ទើរតែប្រហាក់ប្រហែលនឹងលុយដែលបានចំណាយនោះ ហើយបើអ្នកសម្រុករកស៊ីកាន់តែខ្លាំងអ្នកក៏កាន់តែកើនឡើងប្រាក់ចំណូលដូចគ្នាដែរ។

កាលពីឆ្នាំ២០១៥ ពួកគេបានចាប់ផ្តើមផលិត និងកែច្នៃកន្សែងរុំក្បាលដោយខ្លួនឯង និងមានទីតាំង ក៏ដូចជាឈ្មោះ (Brand) ផលិតផលដោយខ្លួនឯងផងដែរ ហើយនៅឆ្នាំ២០១៦តែកន្លះឆ្នាំប៉ុណ្ណោះ ពួកគាត់អាចរកចំណូលបានជាង២០ម៉ឺនដុល្លារអាមេរិក ដែលជាចំនួននៃការលក់ដ៏ខ្ពស់បំផុតមិនធ្លាប់មាន តាំងពីពួកគាត់ចាប់ផ្តើមរកស៊ីមុខរបរនេះ។

ពួកគាត់ទាំងពីរ មានក្តីស្រមៃក្នុងពេលដ៏ខ្លីខាងមុខ បង្កើតជារោងចក្រផលិត និងកែច្នៃសម្លៀកបំពាក់ កន្សែងរុំក្បាលទាំងនេះដោយខ្លួនឯងនៅក្នុងស្រុក ហើយសង្ឃឹមថាអាចនាំចេញក្រៅប្រទេសវិញម្តង៕

អត្ថបទដកស្រង់​ពី ពាណិជ្ជកម្មកម្ពុជា​

Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...