Skip to main content

សមាគមន៍​ផលិតពូជស្រូវក្នុងស្រុក​ដែល​អាចរកប្រាក់ចំណេញជាង ១៥០លាន​រៀល​ក្នុង​មួយ​ឆ្នាំ​

កំពង់ចាម​៖ ​សហគមន៍​កសិកម្ម​«​សម្បូរ​មានជ័យ​»​ជា​សហគមន៍​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូទាំងប្រទេស​ស្ថិតក្នុង​ភូមិ​សម្បូរ​ឃុំ​សូ​ភាស​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​នោះ​គឺមាន​សមត្ថភាព​ផលិត​ពូជស្រូវ​។​ក្នុងនោះ​មានមុខ​របរ​ចំនួន​បី​ផ្សេងទៀត​ដែល​អាច​ឲ្យ​សហគមន៍​មួយ​នេះ​រកបាន​ប្រាក់ចំណេញ​ក្នុង​មួយឆ្នាំ​ជាង ១៥០​លាន រៀល​។ ខណ​:​ដែល​ទុន​សរុប​របស់​សហគម​ន៍​បាន​កើនឡើង​ពី ប្រាំបី​លាន រៀល​ដល់​ចំនួន ១.១៧៦​លាន រៀល ត្រឹម​ឆ្នាំ ២០១៧​។​

​លោក ឆេង ថុង ប្រធាន​សហគមន៍​«​សម្បូរ​មានជ័យ​»​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ​ថា សហគមន៍​យើង​មាន​មុខរបរ​ចំនួន បួន គឺ​: សេវា​ផ្គត់ផ្គង់​លក់​ពូជស្រូវ និង​មុខរបរ​ទីផ្សារ​, សេវា​ម៉ាស៊ីន​ភ្ជួរ​ដី ,​សេវា​ឥណទាន​និង​សេវា​វេរ​ប្រាក់​។​ក្នុងចំណោម​នោះ​សេវា​ផ្គត់ផ្គង់​លក់​ពូជស្រូវ​និង​មុខរបរ​ទីផ្សារ​បាន​ឈានមុខ​គេ គឺ​តាមរយ​:​ការផលិត​ពូជស្រូវ​ចំនួន​ជិត ១០ ពូជ លក់​ក្នុង​មួយឆ្នាំ​បាន​ជាង ២០០ តោន​។​

​លោក​ប្រធាន​សមគ​មន៍​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​សហគមន៍​បាន​ឯកភាពគ្នា​ជ្រើសរើស​ពូជស្រូវ​ចំនួន បី​ប្រភេទ​មាន​:​ប្រភេទ​ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ​ដូចជា​រាំង​ជ័យ​,​ខា​៤,​ខា​៦,​ខា​៨,​ខា​៩,​និង​ដំណើ​ម​ស្បៃ​មង្គល​។ ប្រភេទ​ស្រូវស្រាល​ប្រកាន់​រដូវ គឺ​ផ្កា​រំ​ដូ​ល​និង​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​គឺ​សែន​ពិដោរ​និង​សែន​ក្រអូប​។ ដោយបាន អនុវត្តន៍​ផលិត​លើ​ផ្ទៃដី​ជាង ៨០ ហិកតា របស់​សមាជិក​សហគម​ន៍​។​

​លោក ឆេង ថុង បាន​បន្ថែមថា ក្រោយពី​ទទួលផល​យើង​បាន​ប្រមូល​ទិញ​វិញ​តាម​តម្លៃ​ព្រមព្រៀង ហើយ​វិច​ខ្ចប់​រក្សាទុក​ក្នុង​ឃ្លាំង​។ ដល់​រដូវ​ដាំ​ដុះ គឺ​កសិករ​ជា​អតិថិជន​ពី​ក្នុង​ខេត្តកំពង់ចាម ពី​បណ្តា​ខេត្ត​ត្បូងឃ្មុំ និង​ក្រចេះ​ជាដើម បានមក​ទិញ​ផលិតផល​ពូជស្រូវ​ខាងលើ​ជា​បន្តបន្ទាប់​។ កត្តា​នេះ គឺ​ធ្វើ​ឲ្យ​យើង​ពង្រីក​ផ្ទៃ​ផលិត​ពូជស្រូវ​កាលពី​ឆ្នាំ​២០១២ តែត្រឹម បី ហិកតា​ផ្តល់​ពូជ ៥០​តោន គឺ​បច្ចុប្បន្ន​ឡើង ដល់​៨៣ ហិកតា ផ្តល់​ពូជ​ជាង ២០០ តោន​ក្នុង​មួយឆ្នាំ​។​

​លោក​បាន​បន្តថា ឥឡូវនេះ​សហគមន៍​«​សម្បូរ​មានជ័យ​»​មាន​ទុន​សរុប​ចំនួន​ជាង ១.១៧៦​លាន រៀល និង​មាន​សមាជិក​ជាង​១.០០០​គ្រួសារ​។​ខណ​:​កាលពី​ឆ្នាំ​២០១០​ជា​ពេលវេលា​បង្កើត​សហគមន៍​ដំបូង​យើង​មាន​ទុន​សរុប​ចំនួន ប្រាំបី​លាន រៀល និង​សមាជិក​ចំនួន ៨០​គ្រួសារ​នោះ​។​

​លោក​សុខ​សុង​អាយុ​៥៥​ឆ្នាំ​ជា​សមាជិក​សហគម​ន៍ស​ម្បូ​រ​មានជ័យ​បាន​ឲ្យ​ដឹងថា​លោក​បាន​ទិញ​ពូជស្រូវ​ឈ្មោះ រាំង​ជ័យ និង​ខា​៤ ពី​សហគមន៍ មួយ​បេ ទម្ងន់ ២០ គីឡូក្រាម តម្លៃ ៥៦.០០០ រៀល យកមក​សាប​ជា​សំណាប​ហើយ​ស្ទូង​លើដី​ទំហំ​០,៧០​ហិកតា​គឺ​ប្រមូល​កន្លងមក​ចំនួន​ពីរ​តោន​។​ពិតជា​ពូជស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​មែន​តែ​សម្រាប់​គ្រួសារ​លោក​មិន​លក់​ទេ​ទុក​បរិភោគ​ទាំងអស់​៕


Comments

Popular posts from this blog

ក្បួន​រកស៊ី​ជោគ ជ័យ​របស់ ស៊ិន វ៉ាន់សាន​​​ (Shen Wansan)

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនគោរពដូចព្រះ។​ មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​ មុខជំនួញដែលលោកចាប់ផ្តើមប្រឡូកដំបូងដៃនាពេលនោះ ទាក់ទងច្រើនបំផុតនឹងវិស័យកសិកម្ម លោកចូលប្រមូលទិញដីស្រែ ផលិត នាំចេញ លក់ទិញឥតល្ហែង និងបន្តកិច្ចសហការរកស៊ីជាមួយបរទេសនាំចេញសូត្រ ផលិតផលសិប្បកម្ម ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។ នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។ ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិ...

ឈុតចម្បាំងក្របីទួភី និងស្តេចស្វាពាលី

ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះ អោយ​តែ​កូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តា យទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែ​ឯង​រហូត​ទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំង​ពូកែ​ណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និង​ទៅរៀន​ស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របី​មហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមាន​អំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមាន​ស្តេចស្វាពាលី​សោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់​ប៉ុន្មានថ្ងៃមិន​ចាញ់​ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំ​ក៏នៅតែ​មិន​ចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះ​ដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំង​តទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះត...

មន្រ្តីរាជធានីភ្នំពេញ ច្រានចោលការរុះរើផ្សារដើមគរ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។ ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។ ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើ...