នៅពេលនិយាយដល់ឈ្មោះ លី យ៉ុងផាត់ មានមនុស្សជាច្រើនណាស់ បានស្គាល់យ៉ាងច្បាស់ថា ជាឈ្មោះមហាសេដ្ឋីជើងចាស់មួយរូបនៅកម្ពុជា ដែលមានឥទ្ធិពលក្ដោបក្ដាប់លើមុខជំនួញធំៗនៅក្នុងវិស័យផ្សេងៗគ្នាមិនតិចជាង ២០ នោះឡើយ។ តើកំពូលមហាសេដ្ឋី អ្នកឧកញ៉ា លី យ៉ុងផាត់ មានការគិតបែបណា ក្នុងការសម្រេចចិត្ត ពិសេសលើការវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា? នេះ គឺជាសំណួរ មួយ ដែលមនុស្សជាច្រើនពិតជាចង់ដឹង។ ដើម្បីស្រាយចម្ងល់នេះ ខេមបូណូមីស សូមលើកយកនូវទស្សនៈជំនួញ សំខាន់ៗមួយចំនួន របស់អ្នកឧកញ៉ា លី យ៉ុងផាត់ មកចែកជូនលោកអ្នកបានស្វែងយល់។ ១, រើសដៃគូរកស៊ី ត្រូវរើសលើចិត្ត កុំមើលឃើញតែលុយ អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានគេស្គាល់ថា គឺវិនិយោគិនក្នុងស្រុកមួយរូប ដែលមានទំនាក់ទំនងធុរកិច្ចយ៉ាងជិតស្និទ្ធជាមួយនឹងវិនិយោទុនធំៗមកពីប្រទេសថៃ តួយ៉ាង មានផលិតផលពីប្រទេសថៃជាច្រើន ត្រូវបានក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់បាននាំមកលក់នៅកម្ពុជា ដូចជា គោជល់ជាដើម។ ផ្សារទំនើបលក់ទំនិញបោះដុំ Makro និង ផ្សារទំនើបលក់ផលិតផលគ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដែលបានដំណើរការថ្មីៗនេះ ក៏សុទ្ធតែ ជាការច